khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម សាន់ ឡាទីន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជាកញ្ចប់អាហារសម្រាប់ស្រាយបួសខែរ៉ម៉ាឌន
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៥

    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម សាន់ ឡាទីន ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងឯកឧត្តម ម៉ាត់ ហ្គោហ្វូរ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជាកញ្ចប់អាហារសម្រាប់ស្រាយបួសខែរ៉ម៉ាឌន ចំនួន១៥០គ្រួសារ ស្ថិតក្នុងភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ក្នុងកម្មវិធីនោះដែមានការចូលរួមពីសំណាក់ លោកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោកមេឃុំផងដែ ។

    អំណោយក្នុងមួយគ្រួសារទទួលបានរួមមាន :
    ១- អង្ករ ៥ គ.ក
    ២- ស្ករសរ ១ គ.ក
    ៣- ទឹកដោះ ១ កំប៉ុង
    ៤- មី ៥ កញ្ចប់
    ៥- ទឹកក្រូច ១ ដប (៣លីត្រ)
    ៦- ទឹកសុីអីវ ១ ដប
    ៧- ប្រេសឆា ១ ដប

    សរុបជាថវិកាចំនួន ៦,០០០,០០០រៀល

    អំណោយខាងលើបានមកតាមរយៈលោក មុីន ម៉ាត់សុក្រី សមាជិកក្រុមប្រឹក្សាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងជាប្រធានសមាគមសប្បុរសធម៍អាល់មុមីនីនកម្ពុជា ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail